khmer eng
  • ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា និងសហការី បានអញ្ជើញចុះពិនិត្យការរៀបចំដំឡើង និងការសាកល្បងបណ្តែតប្រទីបព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា
     
    ចែករំលែក ៖

            នៅល្ងាចថ្ងៃព្រហស្បតិ៍ ១១កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា និងសហការី បានអញ្ជើញចុះពិនិត្យការរៀបចំដំឡើង និងការសាកល្បងបណ្តែតប្រទីបព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅខាងក្រោយសាលមហោស្រពចតុមុខ រាជធានីភ្នំពេញ ដើម្បីត្រៀមចូលរួមក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១០-១១-១២ ខែវិច្ឆិកា ឆ្នាំ២០១៩។

    រហូតមកដល់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ប្រទីបព្រឹទ្ធសភាត្រូវបានដំឡើងរួចរាល់ មុនព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ និងបណ្ដែតប្រទីប ឈានចូលមកដល់នាថ្ងៃខាងមុខនេះ នៅលើផ្ទៃទន្លេសាប មុខព្រះបរមរាជវាំង៕


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សាស្រ្តាចារ្យ និងនិស្សិតនៃសកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ អញ្ជើញទស្សនកិច្ចឈ្វេងយល់អំពីស្ថាប័នព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញសំណេះសំណាលជាមួយសមាជិកាព្រឹទ្ធសភា មន្រ្តីរាជការជាស្ត្រី និងនិវត្តជននារី នៃអ.ពស ក្នុងឱកាសអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    ោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦
    thumbnail